សម្តេចតេជោ ហ៊ុន សែន នឹករលឹកដល់​ម្តាយរហូត​ភ្ញាក់ពីដំណេក​មុនម៉ោង​៣ទៀបភ្លឺ, ថ្ងៃនេះជា​ខួប១៩ឆ្នាំ​ថ្ងៃមរណភាព​ម្តាយរបស់សម្តេច

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញ​អារម្មណ៍សោកសៅ និងនឹករលឹក ដល់អ្នកម្តាយជាទីស្រឡាញ់ ដែលបានទទួលមរណភាព១៩ឆ្នាំកន្លងមកហើយ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែការនឹករលឹក ដល់ម្តាយជាទីស្រឡាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ភ្ញាក់ពីដំណេកតាំងពីមុនម៉ោង៣ទៀបភ្លឺ​។ ម៉ោងនេះហើយ ដែលម្តាយសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៩៨។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍សោកសៅយ៉ាងដូច្នេះថា «ថ្ងៃនេះជាខួបលើកទី១៩ឆ្នាំ នៃថ្ងៃមរណភាពម្តាយខ្ញុំ (១០ មីនា ១៩៩៨-១០ មីនា ២០១៧)។ កើតចាស់ ឈឺ ស្លាប់ជារឿងធម្មតារបស់មនុស្ស តែខ្ញុំពិតជានឹកដល់ម្តាយ​ជាទីគោរពស្រឡាញ់របស់ខ្ញុំ រហូតធ្វើឲ្យខ្ញុំភ្ញាក់ពីដំណេក តាំងពីមុនម៉ោង៣ទៀបភ្លឺ ដែលជាពេលវេលាម្តាយ​ខ្ញុំចែកឋាននាពេលនោះ»។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា «ប្អូនៗ កូនៗ ក្មួយៗរបស់ខ្ញុំរៀបចំពិធីបុណ្យនៅហ្នឹងចេតីយរបស់ម្តាយ និងឪពុករបស់ខ្ញុំ។ សំរាប់ខ្ញុំថ្ងៃនេះត្រូវចូលរួមកាត់ឫសសីមាព្រះវិហារនៅវត្តក្នុង … Continue reading សម្តេចតេជោ ហ៊ុន សែន នឹករលឹកដល់​ម្តាយរហូត​ភ្ញាក់ពីដំណេក​មុនម៉ោង​៣ទៀបភ្លឺ, ថ្ងៃនេះជា​ខួប១៩ឆ្នាំ​ថ្ងៃមរណភាព​ម្តាយរបស់សម្តេច